បទពិសោធន៍ការងារសម្រួចគោលដៅអាជីព

តើអ្នកធ្លាប់ដែលឃើញនរណាម្នាក់ធ្វើការខុសជំនាញរបស់ពួកគេទេ? តើអ្នកហួសចិត្តនឹងពួកគាត់ទេ? ប្រសិនហួសចិត្ត អត្ថបទនេះសក្កសមនឹងអ្នកណាស់ ដើម្បីជៀសវៀងដើរធ្លាក់គន្លងពួកគាត់។ ជំនាញដែលអ្នករៀននៅសាលា មិនថាជំនាញវិជ្ជាជីវ/Technical Vocational Education Traingin (TVET) ជំនាញកម្រិតបរិញ្ញបត្រ បរិញ្ញាបត្រជាន់ខ្ពស់/អនុបណ្ឌិត ឬបណ្ឌិតនោះទេ មិនកំណត់ការងាររបស់អ្នកទាំងស្រុងទេ។ តាមបទពិសោធន៍ និងការសង្កេតរៀងរបស់ខ្ញុំ អ្វីដែលកំណត់ ឬសម្រួសអាជីពការងាររបស់យើងពិប្រាកគឺការងារផ្ទាល់តែម្ដង។ ខ្ញុំជួបច្រើនអ្នករៀនចប់បរញ្ញិបត្រច្បាប់ គណនេយ្យ ព័ត៌មានវិទ្យា ធ្វើការងារជាអ្នកលក់រាយ ឬអ្នកនៅក្នុងផ្នែកទំនាក់ទំនងវិញ។ រឿងរបស់ពួកគាត់ខ្លះស្ដាប់ទៅចៃដន្យ តែខ្លះទៀតមិនចៃដន្យឡើយ។ យ៉ាងណាមិញ មិនថាចៃដន្យ ឬដោយការស្រវ៉ាស្រទាញរបស់ពួកគាត់នោះទេ រឿងនេះសុទ្ធតែអាចបញ្ជាក់បានថា ការងារ (បទពិសោធន៍ការងារ) ធ្វើឱ្យពួកគាត់ដល់ចំណុចការងារមួយដែលគាត់ទទួលស្គាល់ថាវាជាអាជីពរបស់ពួកគាត់។ អ្នកដឹងទេ? តើចៃដន្យដូចម្ដេច? រឿងគឺថា ពេលកំពុងរៀនជំនាញ (និយាយត្រឹមបរិញ្ញាបត្រទៅចុះ) ពួកគាត់ត្រូវការប្រាក់ដើម្បីគាំទ្រការសិក្សា និងការចំណាយផ្សេងៗ។ ដោយសារតម្រូវការចំបាច់ពួកគ...