រៀនពីគំនិត មិនអាស្រ័យថាគេជានរណា

វាជាមេរៀនដ៏ល្អមួយដែលខ្ញុំបានរៀនសូត្រពីមេដែលមិនល្អម្នាក់នៅធនាគារ Olala ។ តាមពិតនិយាយថាបទពិសោធន៍មិនល្អក៏មិនត្រូវដែល ព្រោះតាមពិតកិច្ចការ និងបរិយាកាសនៅទីនោះបានបង្រៀនខ្ញុំយ៉ាងច្រើន ទាំងជំនាញដែលទាក់ទងការងារខ្ញុំបច្ចុប្បន្ន ទាំងមេរៀនពីការទំនាក់ទំនងជាមួយបុគ្គលក្នុងសង្គម។

ថ្វីត្បិតតែមេរបស់ខ្ញុំពេលនោះជាមូលហេតុដែលធ្វើឱ្យខ្ញុំចាកចេញពីកន្លែងនោះ តែខ្ញុំមិនបានភ្លេចមេរៀនល្អៗ ដែលគាត់ផ្តល់ឱ្យពេលនោះទេ។ មេរៀនមួយដែលខ្ញុំរំភើប និងចងចាំបំផុតនោះគឺ "រឿងខ្លះវាជាកំហុសរបស់យើង ប៉ុន្ដែប្រសិនយើងចេះនិយាយស្ដាប់ទៅវាតិចតួច និងគួរឱ្យអនុគ្រោះណាស់"។ មានន័យថា ពេលខ្លះយើងបានធ្វើអ្វីមួយខុស នៅពេលយើងរាយការណ៍ដើម្បីសូមការអនុម័ត សម្របសម្រួល និងស្នើសុំការកែប្រែផ្សេងៗ យើងពុំចាំបាច់រៀបរាប់ឱ្យស្ដាប់មើលទៅយើងខុសធ្ងន់ធ្ងរនោះទេ។ ក្នុងន័យនេះ មិនមានន័យថា យើងនិយាយយករួចខ្លួន មិនទទួលកំហុស ឬ ទម្លាក់កំហុសលើនរណាម្នាក់នោះទេ។

Comments

អត្ថបទទាក់ទង

របៀបសរសេរប្រវត្តិរូបការងារ Resume

ការស្ដារថាមពលក្នុងខ្លួនយើងម្នាក់

ប្រសិនបើធ្វើអ្វីមួយ ត្រូវធ្វើឲ្យអស់ចិត្ដទោះលទ្ធផលបែបណាក៏មានន័យ