តើអ្នកខ្លាចនឹងផ្លាស់ប្ដូរក្ដីស្រម៉ៃដែរឬទេ
ខ្ញុំធ្លាប់ឮបុគ្គលជោគជ័យជាច្រើនណែនាំឱ្យអ្នកស្ដាប់របស់គាត់ប្រកាសប្រាប់មនុស្សជុំវិញខ្លួនពីគោលដៅរបស់ពួកគេ ដោយនិយាយប្រាប់អ្នកស្ដាប់ទាំងនោះថា “កាលណាយើងប្រាប់មនុស្សជុំវិញខ្លួនឱ្យបានដឹងពីគោលដៅ យើងនឹងខំសម្រេចវាដោយមិនបោះបង់” ។ សំណួររបស់ខ្ញុំគឺថា តើយើងពិតជាត្រូវកំណត់គោលដៅក្នុងជីវិត ហើយរក្សាផ្ដាច់ប្ដូរមិនបានបោះបង់ពិតមែនទេ?
ពេលខ្ញុំរៀននៅបឋមសិក្សា រាល់ពេលបវេសនកាលលោកគ្រូអ្នកគ្រូតែងសួរនាំសិស្សានុសិស្សថាតើពួកគេចង់ក្លាយជាអ្វីដែលពេលអនាគត។ កាលនោះខ្ញុំមិនដឹងថាខ្ញុំចង់ក្លាយជាអ្វីនោះទេ ព្រោះការងារដែលខ្ញុំស្គាល់មានតែ កសិករ អ្នកលក់ដូរ និងគ្រូបង្រៀនប៉ុណ្ណោះ។ ដោយសារម្ដាយខ្ញុំជាអ្នកលក់ដូរ ឪពុកខ្ញុំជាអ្នកធ្វើស្រែ ខ្ញុំដឹងថាការងារនេះលំបាកហើយទទួលបានប្រាក់ចំណូលតិចតួចណាស់ ទើបរាល់ពេលលោកគ្រូអ្នកគ្រូសួរខ្ញុំថាចង់ក្លាយជាអ្វីនៅថ្ងៃអនាគត ខ្ញុំតែងឆ្លើយថា “គ្រូបង្រៀន” ។ ការពិតគ្មានបញ្ហាអ្វីឡើយចំពោះការងារជាគ្រូបង្រៀន ហើយសិស្សភាគច្រើនក៏ចង់ក្លាយជាគ្រូបង្រៀនដែរ។ ខ្ញុំតែងឱបក្រសោបគ្រូបង្រៀនជាការងារក្នុងក្ដីស្រម៉ៃរបស់ខ្ញុំ រហូតដល់រៀនថ្នាក់អនុវិទ្យាល័យខ្ញុំបានស្គាល់ពីកុំព្យូរទ័រ និងរៀនភាសាបរទេស (ជំនាន់ខ្ញុំកម្មវិធីសិក្សារដ្ឋកម្រិតបឋមសិក្សាគ្មានកម្មវិធីសិក្សាភាសាបរទេសនៅឡើយ, ២០១១) ហើយស្គាល់ជំនាញផ្សេងច្រើនទៀតពេលនោះខ្ញុំក៏ចាប់អារម្មណ៍ការងារអ្នកវិស្វកររហូតតទៅ។
គ្រប់យ៉ាងផ្លាស់ប្ដូរនៅវ័យវិទ្យាល័យ។ ក្នុងភូមិខ្ញុំមានត្រឹមថ្នាក់ទី ៩ ប៉ុណ្ណោះ ដូច្នោះខ្ញុំត្រូវបន្តការសិក្សាថ្នាក់ទី ១០ នៅទីរួមស្រុកឆ្ងាយពីភូមិ។ ការនេះតម្រូវឱ្យខ្ញុំត្រូវជួលផ្ទះអ្នកភូមិនៅជិតសាលា និងចំណាយច្រើនលើសលុបលើការចាយវាយ និងការសិក្សាបន្ថែមក្រៅម៉ោង។ សម្រាប់ខ្ញុំថ្នាក់សិក្សាក្រៅម៉ោងជាកត្ដាចំបងធ្វើឱ្យលំបាកខ្លាំងបំផុតនៅពេលនោះ ហើយចុងក្រោយខ្ញុំបានបោះបង់ការសិក្សានៅថ្នាក់ទី១០ នេះតែម្ដង។ ក្រោយបោះបង់ការសិក្សាខ្ញុំគ្មានគោលដៅអ្វីទៀតឡើយ គិតត្រឹមចង់មានការងារមួយអាចរស់បានតែប៉ុណ្ណោះ។ ខ្ញុំមកភ្នំពេញ ធ្វើការជាអ្នករត់តុ អ្នកលក់ខោអាវឱ្យគេ កម្មកររោងចក្រ និងកូនជាងភ្លើង និងក្រោយមកខ្ញុំបានចូលរៀនជំនាញលក់រាយ នៅសាលាពាណិជ្ជសាស្ត្រ របស់អង្គការស្នាមញញឹមកុមារ។ ជំនាញដែលខ្ញុំរៀនជាកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ស្របផែនការជំរុញឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ ២០២៥ របស់រដ្ឋាភិបាល ទទួលស្គាល់ដោយក្រសួងការងារ និងអាចធ្វើសមមូលកម្រិតទុត្តិយភូមិក្រោយរៀនចប់។ ចូលមកសិក្សានៅទីនោះ ខ្ញុំចាប់អារម្មណ៍ជំនាញ គ្រប់គ្រងធនធានមនុស្ស ទោះបីជាមិនយល់ជំនាញនោះរៀនអ្វី ធ្វើអ្វីខ្លះនៅឡើយ។ ប៉ុន្ដែខ្ញុំមិនបានរៀនជំនាញនេះឡើយ ដោយសារជំនាញនេះអនុញ្ញាតឱ្យតែសិស្សដែលរៀនចប់ថ្នាក់ទី១២ តែប៉ុណ្ណោះ។
នៅក្នុងសាលាពាណិជ្ជសាស្ត្រមានរឿងជាច្រើនដែលខ្ញុំស្រម៉ៃចង់ធ្វើពេលរៀនចប់ រួមមានបើកសាលាឯកជន អ្នកបណ្ដុះបណ្ដាលអាជីពការងារ ភាពជាអ្នកដឹកនាំ ប្រព័ន្ធសិក្សាឌីជីថល អ្នកនិយាយជាសាធារណៈ និងច្រើនទៀតដែលខ្ញុំបានភ្លេច។ មនុស្សភាពច្រើនស្ដាប់ហើយសើចក្នុងចិត្ត ខ្លះបានត្រឹមដឹង ឬត្រឹមស្ដាប់ចោលប៉ុណ្ណោះ ហើយខ្លះក៏មាននិយាយដែលថា អ្វីដែលខ្ញុំធ្វើវាធំពេក មិនសមសមត្ថភាព មិនអាចទៅរួចក៏សឹងមាន។ ពិតណាស់ពេលខ្ញុំរៀនសូត្របានកាន់តែច្រើនទើបខ្ញុំដឹងថា រឿងខ្លះធំខ្លាំងពិតមែន។ ខ្ញុំចាំបានពេលមួយអ្នកគ្រូបង្រៀនមុខវិជ្ជា អង់គ្លេសសម្រាប់ធរុកិច្ច (English For Business) បានផ្តល់មិតត្រឡប់ចំពោះគោលដៅខ្ញុំថា “ល្អណាស់ ដែលប្អូនមានគោលដៅ ហើយប្រសើរណាស់ដែលប្អូនហ៊ានស្រម៉ៃបានធំ។ បទពិសោធអ្នកគ្រូ កាលនៅរៀនដូចប្អូនក៏មានក្ដីស្រម៉ៃផ្សេងៗដែរ ប៉ុន្ដែពីមួយពេលទៅមួយពេលវាផ្លាស់ប្ដូររហូតចង់ធ្វើរឿងថ្មី កំណត់គោលដៅថ្មីទៀត។ អ្នកគ្រូចង់ឱ្យគ្រប់គ្នាហ៊ានស្រម៉ៃ ប៉ុន្ដែមិនត្រូវដាក់សម្ពាធក្នុងការសម្រេចវានោះទេ ធ្វើការសម្រេចគោលដៅ ឬការជោគជ័យក្នុងជីវិតមួយដែលយើងចង់បាន វាមានកត្ដារួមផ្សំជាច្រើន ហើយអ្វីៗប្រែប្រួលគ្រប់ពេលយើងមិនអាចកំណត់វាបានឡើយ” ។ ស្ដាប់បន្ដិចអ្នកអាចយល់ថា គាត់ជាមនុស្សមិនឱ្យតម្លៃលើគោលដៅដូចដែលអ្នកធ្លាប់ឮពីគ្រូជោគជ័យ (Fake Guru) អ្នកលើកទឹកចិត្ត និងអ្នកពូកែនិយាយលើកទឹកចិត្តមួយចំនួនទៀត ប៉ុន្ដែប្រហែលនេះមិនមែនជាចេតនារបស់គាត់ទេ។ ពិតណាស់ សម្រាប់ខ្ញុំពេលស្ដាប់រួចខ្ញុំគិតអវិជ្ជមានខ្លះដែរ។ ខ្ញុំខំគិតហើយគិតទៀត ប៉ុន្ដែមិនអាចយល់បាននៅពេលនោះឡើយ។ រហូតដល់ពេលខ្ញុំធ្វើការមានបទពិសោធន៍ខ្លះ ទើបអាចយល់ច្បាស់ពីចេតនារបស់គាត់ ហើយខ្ញុំយល់ថា ដំបូន្មាននេះមានតម្លៃណាស់។ ផ្ទុយពីការគិតអវិជ្ជមាន ខ្ញុំរកឃើញថា ខ្លឹមសារចំបងរបស់អ្នកគ្រូ គឺចង់ឱ្យយើងម្នាក់មានគោលដៅ ហើយព្យាយមសម្រេចវាដោយមិនមានសម្ពាធ។ បែបនេះជីវិតយើងក៏អាចរីករាយក្នុងដំណើរមួយជំហានៗ មានសេរីភាពក្នុងការចាប់យកឱកាសថ្មី។
ពេលខ្លះយើងមិនត្រឹមតែប្ដូរគោលដៅប៉ុណ្ណោះ និយមន័យជោគជ័យខ្លះក៏ផ្លាស់ប្ដូរដែរ។ មិនសំខាន់ថាគោលដៅអ្នកជាអ្វី ត្រូវធ្វើអ្វីខ្លះដើម្បីសម្រេចវាទេ ត្រូវតែអភិវឌ្ឍខ្លួនជានិច្ច និងរៀនសូត្រពីបទពិសោធន៍ចាស់ៗ យកបរាជ័យជាមេរៀនពង្រឹងសមត្ថភាពខ្លួនឯងពីមួយពេលទៅមួយពេល។ ត្រូវកំណត់គោលដៅដែលធ្វើឱ្យខ្លួនឯងរីកចម្រើន គោលដៅដែលរំភើប ជំរុញឱ្យអ្នកចង់សម្រេចវា ប៉ុន្ដែមិនត្រូវដាក់សម្ពាធខ្លួនឡើយ។ អត្ថបទខាងលើជារឿងពិត បទពិសោធន៍ពិតរបស់ខ្ញុំ។ ខ្ញុំជឿថាមនុស្សភាពច្រើនក៏ដូចគ្នាដែរ។ យើងធ្លាប់មានក្ដីស្រមៃជាច្រើន ហើយវាត្រូវបានបំភ្លេចដោយសារយើងជ្រើសរើសវាព្រោះយើងមិនមានព័ត៌មានច្រើនគ្រប់គ្រាន់ លែងចាប់អារម្មណ៍វាទៀត ឬដោយសារកត្ដាខាងក្រៅនានាដែលធ្វើឱ្យយើងមិនអាចបន្តធ្វើវា។
ប្រសិនអ្នកអានមិនរំលងអត្ថបទទាំងអស់ទេ អ្នកនឹងចាប់អារម្មណ៍ថាការសម្រេចចិត្តនីមួយៗ សុទ្ធតែទាក់ទងនឹងព័ត៌មាន និងកម្រិតវប្បធម៌។ កត្ដាខាងក្រៅខ្លះ ក៏ធ្វើឱ្យផ្លាស់ប្ដូរគោលដៅដែលដូចការជ្រើសរើសជំនាញលក់រាយរបស់ខ្ញុំអញ្ជឹង។ ខ្ញុំមិនធ្លាប់ចង់រៀនជំនាញនេះទេ ដោយសារខ្ញុំមិនអាចរៀនជំនាញដែលខ្ញុំស្រឡាញ់ ទើបខ្ញុំរៀនជំនាញលក់រាយនេះ។ ការយល់ឃើញរបស់ខ្ញុំពេលនេះ គោលដៅនៅតែសំខាន់សម្រាប់ខ្ញុំ ប៉ុន្ដែខ្ញុំរីករាយជាមួយលទ្ធផលនៃការសម្រេចចិត្តរបស់ខ្ញុំ ហើយបន្ដធ្វើអ្វីដែលខ្ញុំធ្វើបានឱ្យល្អបំផុត។

Comments
Post a Comment