Posts

របៀបសរសេរប្រវត្តិរូបការងារ Resume

Image
វាមានសារសំខាន់អ្នកដែលកំពុងស្វែងរកការងារ។ ការរៀបចំប្រវត្តិរូបការងារបានល្អជួយឱ្យមានឱកាសទទួលបានការងារកាន់តែឆាប់រហ័ស។ ក្រោយពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យអ្នកអាចចាប់ផ្តើមទទួលឥទ្ធិពលការងារបន្តិចម្ដងៗហើយ។ អ្នកអាចមានមិត្តភក្តិជាអ្នកធ្វើការផង រៀនផង ហើយមេរៀនដែលអ្នករៀនសុទ្ធតែមានទាក់ទងនឹងការងារ និងធុរកិច្ច។ ម្យ៉ាងទៀតសាស្ត្រាចារ្យខ្លះ គាត់បំពេញការងារក្រុមហ៊ុនឯកជនផង បង្រៀនសិស្សថ្នាក់មហាវិទ្យាល័យផង ដូច្នេះអ្នកប្រាកដជាទទួលឥទ្ធិពលពីការងារមិនខានឡើយ។ ឥទ្ធិពលពីបរិបទសង្គម ជាពិសេសពីមិត្តភក្តិអាចនឹងជំរុញឱ្យអ្នកចង់ចាប់ផ្តើមការងារដែរ ដូច្នេះអ្នកត្រូវមានប្រវត្តិរូបដ៏ល្អមួយដើម្បីស្វែងរកការងារ។ អត្ថបទខាងក្រោមនេះយើងនឹងនិយាយពីការងាររៀបចំ CV/Resume ដែលមានលក្ខណៈគ្រប់គ្រាន់ដើម្បីធ្វើការដាក់ពាក្យស្វែងរកការងារបាន។ លក្ខណៈទូទៅពីប្រវត្តិរូបការងារ លក្ខណៈខុសគ្នារវាងពាក្យ CURRICULUM VITAE (CV) និងពាក្យ Resume Resume ជាឯកសារដែលពិពណ៌នាចំណុចសំខាន់អំពីបទពិសោធការងារ ប្រវត្តិការសិក្សា និងជំនាញ អាចមួយ ឬពីរទំព័រតែប៉ុណ្ណោះ។ ចំណែក CV ជាឯកសារមានលក្ខណៈវែង និងលម្អិតដែលពិពណ៌នាពីប្រវត្តិការងារទាំងមូល។ គេប្រើ Resume ក្នុងការស្វែងរកការងារ រ...

ប្រសិនបើធ្វើអ្វីមួយ ត្រូវធ្វើឲ្យអស់ចិត្ដទោះលទ្ធផលបែបណាក៏មានន័យ

Image
តើប្រិយមិត្តធ្លាប់ឮពីភាពជាអ្នកដឹកនាំដែរឬទេ? រឿងសំខាន់មួយដែលយើងចំបាច់រៀនវាគឺផលិតភាពការងារ។ នៅពេលដែលអ្នកដឹកនាំ និងអ្នកដែលត្រូវបានគេដឹកនាំយល់ដឹងពីភាពជាអ្នកដឹកនាំផលិតភាពការងាររបស់ពួកគេកាន់តែប្រសើរមួយកម្រិត។ ប៉ុន្ដែមួយរឿងមួយគួរឱ្យចាប់អារម្មណ៍ណា មិនគួរណាគេច្រើនមើលរំលងវាទៅវិញ នោះគឺការដឹងនាំខ្លួនឯង។ ដូចដែលបានលើកឡើងមុននេះ ប្រសិនណាបុគ្គលមានភាពជាអ្នកដឹកនាំនោះគេក៏អាចជំរុញផលិតភាពការងារ​ និងការអភិវឌ្ឍខ្លួនឯងបានដូចគ្នា។ អ្វីជាចំណុចចំបងក្នុងការដឹកនាំខ្លួនឯង? តាមពិតវាជារឿងសាមញ្ញា គ្រាន់តែអនុវត្តឱ្យបានល្អសម្រាប់មនុស្សជាច្រើន ហើយអ្នកដែលធ្វើបានប្រាកដជាទទួលបានលទ្ធភាពគួរជាទីគាប់ចិត្ត និងជោគជ័យត្រចះត្រចង់។ ចំណុចចំបងនោះ គឺវិន័យ។​ លោកហោ ចាន់រដ្ឋា ជាស្ថាបនិក Rotha Leadership​ និងអ្នកស្រាវជ្រាវភាពជាអ្នកដឹកនាំមួយរូបបានលើកឡើងថា “កុំធ្វើលេងៗ ចង់បានលទ្ធភាពមែនទែន។” ដែលនេះជាខ្លឹមសារទាក់ទងនឹងវិន័យបុគ្គលអាចសម្រេចលទ្ធផលបានល្អ។ សុភាសិតខ្មែរមួយក៏លើកឡើងដូចគ្នានេះដែរ “វិន័យនាំមកនូវសេចក្ដីថ្លៃថ្នូរ។” ដែលលទ្ធផលដែលបានមកពីការសម្រេចកិច្ចបានល្អនេះហើយដែលធ្វើឱ្យយើងមានសេចក្ដីថ្លៃថ្នូរ។ ប្រសិនវិន័យមានគុណតម្លៃដូចនេះ យើងគួរមានវិន័យពិត...

តើអ្នកខ្លាចនឹងផ្លាស់ប្ដូរក្ដីស្រម៉ៃដែរឬទេ

Image
ខ្ញុំធ្លាប់ឮបុគ្គលជោគជ័យជាច្រើនណែនាំឱ្យអ្នកស្ដាប់របស់គាត់ប្រកាសប្រាប់មនុស្សជុំវិញខ្លួនពីគោលដៅរបស់ពួកគេ ដោយនិយាយប្រាប់អ្នកស្ដាប់ទាំងនោះថា “កាលណាយើងប្រាប់មនុស្សជុំវិញខ្លួនឱ្យបានដឹងពីគោលដៅ យើងនឹងខំសម្រេចវាដោយមិនបោះបង់” ។ សំណួររបស់ខ្ញុំគឺថា តើយើងពិតជាត្រូវកំណត់គោលដៅក្នុងជីវិត ហើយរក្សាផ្ដាច់ប្ដូរមិនបានបោះបង់ពិតមែនទេ? ពេលខ្ញុំរៀននៅបឋមសិក្សា រាល់ពេលបវេសនកាលលោកគ្រូអ្នកគ្រូតែងសួរនាំសិស្សានុសិស្សថាតើពួកគេចង់ក្លាយជាអ្វីដែលពេលអនាគត។ កាលនោះខ្ញុំមិនដឹងថាខ្ញុំចង់ក្លាយជាអ្វីនោះទេ ព្រោះការងារដែលខ្ញុំស្គាល់មានតែ កសិករ អ្នកលក់ដូរ និងគ្រូបង្រៀនប៉ុណ្ណោះ។ ដោយសារម្ដាយខ្ញុំជាអ្នកលក់ដូរ ឪពុកខ្ញុំជាអ្នកធ្វើស្រែ ខ្ញុំដឹងថាការងារនេះលំបាកហើយទទួលបានប្រាក់ចំណូលតិចតួចណាស់ ទើបរាល់ពេលលោកគ្រូអ្នកគ្រូសួរខ្ញុំថាចង់ក្លាយជាអ្វីនៅថ្ងៃអនាគត ខ្ញុំតែងឆ្លើយថា “គ្រូបង្រៀន” ។ ការពិតគ្មានបញ្ហាអ្វីឡើយចំពោះការងារជាគ្រូបង្រៀន ហើយសិស្សភាគច្រើនក៏ចង់ក្លាយជាគ្រូបង្រៀនដែរ។ ខ្ញុំតែងឱបក្រសោបគ្រូបង្រៀនជាការងារក្នុងក្ដីស្រម៉ៃរបស់ខ្ញុំ រហូតដល់រៀនថ្នាក់អនុវិទ្យាល័យខ្ញុំបានស្គាល់ពីកុំព្យូរទ័រ និងរៀនភាសាបរទេស (ជំនាន់ខ្ញុំកម្មវិធីសិក្សារដ្ឋកម្រិតបឋ...

តើធ្វើដូចម្ដេចទើបដឹងថាយើងអាចចាប់ផ្ដើមដាក់ពាក្យការងារដំបូងបាន?

ឈានដ៏វ័យសិក្សាកម្រិតឧត្តមសិក្សា និស្សិតភាគច្រើនចង់រកការងារធ្វើដើម្បីផ្គត់ផ្គង់ការចំណាយលើការសិក្សា និងការប្រើប្រាស់នានា ទទួលបាទបទពិសោធន៍ និងត្រៀមខ្លួនក្នុងវិថីការងារនាពេលអនាគត។ យោងតាមការទិន្នន័យរបស់ National Center for Education Statistics (សហរដ្ឋអាមេរិក) និស្សិតរៀនផងធ្វើការផងមានរហូតទៅដល់ប្រមាណ ៧៩%។ តើអ្នកស្ថិតនៅក្នុងចំណោមភាគរយដល់ច្រើននេះដែរឬទេ? អ្នកប្រហែលសង្ស័យលើខ្លួនឯងថាតើ ពេលណាអ្នកសក្កិសមនឹងដាក់ពាក្យការងារលើកដំបូង។ អត្ថបទនេះនឹងប្រាប់អ្នកពីជំហានសំខាន់ និងអ្វីដែលអ្នកត្រូវការដើម្បីត្រៀមខ្លួនសម្រាប់ការងារដំបូងរបស់អ្នក។ មានជំនាញមួយចំនួនសមស្របតាមតម្រូវការការងារ ពិតណាស់យើងត្រូវមានជំនាញមួយចំនួនដើម្បីបំពេញការងារបាន។ ដូច្នេះយើងត្រូវសិក្សាពីសមត្ថភាពខ្លួនឯងថាតើយើងមានជំនាញអ្វីខ្លះ ជំនាញនីមួយៗ យើងធ្វើបានកម្រិតណា? តាមធម្មតា ដើម្បីមានឱកាសទទួលបានការហៅសម្ពាសច្រើនយើងគួរដាក់ពាក្យតែការងារណាដែលយើងមានទំនុកចិត្តធ្វើវាបានពី៧០% ទៅ ៨០% នៃទំនួលខុសត្រូវការងារនោះ។ ពេលគេជ្រើសរើសបុគ្គលិកមានសម្រង់ ភារកិច្ច និងទំនួលខុសត្រូវ ការងារជាច្រើន ប៉ុន្ដែយើងមិនចាំបាច់មានគ្រប់សព្វដូចការប្រកាសនោះក៏បាន។ សម្រង់ភារកិច្ច និងទំនួលខុ...

គេហទំព័រស្វែងរកឱកាសការងារទាំង១០ នៅប្រទេសកម្ពុជា

គេហទំព័រទាំងនេះនឹងជាជួយអ្នកឱ្យស្វែងរកឱកាសការងារដែលស័ក្កិសមនឹងអ្នក មិនតែប៉ុណ្ណោះអ្នកក៏អាចសក្សាពីទំនួលខុសត្រូវរបស់មុខដំណែងនីមួយៗជាមួយគ្នាផងដែរ។ បច្ចុប្បន្ននេះគេមិនចាំបាច់ស្វែងរកការងារតាមក្តារខៀនព័ត៌មានរបស់ក្រុមហ៊ុនទៀតទេ ឬរហូតដល់មិនចំបាច់ដាក់ CV តាមក្រុមហ៊ុនផ្ទាល់ឡើយ។ អ្នកអាចផ្ញើប្រវត្តិរូប (CV) របស់អ្នកតាមរយៈសារអេឡិចត្រូនិច Email និងគេហទំព័រការងារនានា។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ​ អ្នកអាចទទួលបានឱកាសការងារជាច្រើនតាមគេហទំព័រការងារ ទាំង១០ខាងក្រោមនេះ។ តាមគេហទំព័រទាំងនោះ អ្នកអាចស្វែករកការងារកាន់តែងាយស្រួល និងចំណេញពេលវេលា។   ១. LINKEDIN បណ្ដាញសង្គមដែលផ្តោតលើអាជីពការងារទូទៅពិភពលោក ហើយក្រុមហ៊ុននៅកម្ពុជាក៏មានការងារជាច្រើនដែលផ្សព្វផ្សាយនៅទីនេះ។ អ្នកអាចបង្កើតគណនីអ្នកប្រើប្រាស់នៅលើ LinkedIn ហើយរៀបចំព័ត៌មានផ្ទាល់ខ្លួនឲ្យបានត្រឹមត្រូវ។ Profile គណនីរបស់អ្នកលើគេហទំព័រ LinkedIn អាចក្រុមហ៊ុនដែលត្រូវការបុគ្គលិទាក់ទងទៅអ្នកដោយផ្ទាល់ ហើយអ្នកជ្រើសរើសបុគ្គលិកអាចតាមដានអ្នកបានផងដែរ។ មិនតែប៉ុណ្ណោះអ្នកក៏អាចស្វែងរកការងារដែលកំពុងផ្សព្វផ្សាយ និងតាមដានក្រុមហ៊ុនដែលអ្នកពេញចិត្ត។   ២. ទីភ្នាក់ងារជាតិមុខរបរ និងការ...

ជីវិត គឺជាដុំថ្ម

ក្នុងថ្នាក់រៀនក្នុងវិទ្យាល័យមួយនៅរាជធានីភ្នំពេញ ខ្ញុំ និងមិត្តរួចថ្នាកទាំងអស់នាំគ្នាសើចដោយហួសចិត្តនឹងចម្លើយរបស់មិត្តម្នាក់ដែលថា “ជីវិត ជាដុំថ្ម”។ ប៉ុន្ដែគ្រប់គ្នាបានស្ងាត់ទៅវិញបន្ទាប់ពីស្ដាប់ការបកស្រាយរបស់គាត់ដូចខាងក្រោម៖ ពេលមួយសាស្ត្រាចារ្យថ្នាក់អភិវឌ្ឍខ្លួន បានចោទសំណួរមកទៅកាន់និស្សិតរបស់ក្នុងថ្នាក់របស់គាត់ថា “តើជីវិត គឺជាអ្វី?” ហើយមិនឱ្យសិស្សឆ្លើយដូចគ្នានោះឡើយ។ ក្រោយនិស្សិតផ្សេងៗ នាំគ្នាឆ្លើយរួចមក និស្សិតចុងក្រោមគេបានឆ្លើយថា “ជីវិត គឺជាដុំថ្ម”។ ទោះបីគ្រប់គ្នាសើចគាត់កងរំពងក្ដី ក៏គាត់នៅតែបន្ដបកស្រាយការយល់ឃើញរបស់គាត់យ៉ាងដូចនេះថា “ខ្ញុំលើកឡើងដូចនេះ ព្រោះថាជីវិតយើងដូចជាដុំថ្មអញ្ចឹង តម្លៃរបស់យើងអាស្រ័យលើទីតាំងដែលយើងស្ថិតនៅ”។ ក្រោយការបកស្រាយនេះ មិត្តរួមថ្នាក់ដែលបានសើចគាត់ទាំងប៉ុន្មាន នាំគ្នាទះដៃអបអរសារទគេដោយក្ដីមោទន។​ តាមពិតទៅមាននិទានអប់រំមួយទាក់ទងនឹងការលើកឡើងរបស់គាត់ ដែលនឹងបង្ហាញតាមរយៈអត្ថបទខាងក្រោម។ ថ្ងៃមួយកូនប្រុសបានសួរទៅកាន់ឳពុករបស់ខ្លួនថា “តើតម្លៃរបស់មនុស្សស្ថិតនៅត្រង់ណា?” ។ ឳពុកបានហុចដុំថ្មមួយដុំឱ្យកូន រួចណែនាំឱ្យកូនប្រុសយកទៅលក់នៅផ្សារ។ កូនប្រុសយកដុំថ្មនោះហើយប្រញាប់យកទៅផ្សារភ្លាម រួចប...

អត្ថប្រយោជន៍ការចុះកម្មសិក្សា (Internship)

ប្រសិនអ្នកកំពុងស្វែងរកការងារ អ្នកអាចនឹងសំគាល់ថាគ្រប់ការងារទាំងអស់សុទ្ធតែទាមទារបទពិសោធន៍។ ពិតណាស់បទពិសោធន៍ការងារជាកត្តាចំបងក្នុងការជ្រើសរើសបុគ្គលិក។ យ៉ាងណាមិញ កម្រិតអប់រំក៏ជាផ្នែកមួយដែលនិយោជិកសម្រេចចិត្តផងដែរ។ តើធ្វើយើងទើបបញ្ចប់ការសិក្សាអាចទទួលបានបទពិសោធន៍ដោយរបៀបណា? កម្មសិក្សាបានក្លាយជាជំហានដ៏សំខាន់ដំណើររបស់និស្សិត និងអ្នកទើបបោះជំហានក្នុងវិថីការងារ ឆ្ពោះទៅកាន់អាជីពភាពដ៏ជោគជ័យមួយ។ កម្មសិក្សា ជាឱកាសសម្រាប់រៀនសូត្រជំនាញ អភិវឌ្ឍជំនាញ និងទំនាន់ទំនងក្នុងសង្គមការងារ។ នៅក្នុងអត្ថបទនេះ យើងនឹងឈ្វែងយល់ពីប្រវត្តិនៃកម្មវិធីកម្មសិក្សា សារសំខាន់ក្នុងបរិបទពិភពលោក និងអត្ថប្រយោជន៍នានាក្នុងបរិបទការងារនៅប្រទេសកម្ពុជា។ ការវិវដ្ដនៃកម្មសិក្សា គោលគំនិតនៃកម្មសិក្សាអាចត្រូវបានគេរកឃើញនៅសម័យបុរាណ នៅពេលដែលការរៀនបន្តគ្នាពីមួយទៅមួយ។ ទោះជាយ៉ាងណាក៏ដោយ ទម្រង់នៃកម្មសិក្សាសម័យទំនើបបានលេចឡើងក្នុងអំឡុងសតវត្សទី ២០ ។ សិក្សាទូទាំងពិភពលោកបានទទួលស្គាល់ពីសារៈសំខាន់នៃការផ្សារភ្ជាប់គម្លាតរវាងចំណេះដឹងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដែលនាំទៅដល់ការចាប់កំណើតនៃកម្មសិក្សា ដូចដែលយើងស្គាល់ពួកគេសព្វថ្ងៃនេះ។ ការរីកលូតលាស់នៃកម្មសិក្សា គំនិតនៃ...