គេហទំព័រស្វែងរកឱកាសការងារទាំង១០ នៅប្រទេសកម្ពុជា

គេហទំព័រទាំងនេះនឹងជាជួយអ្នកឱ្យស្វែងរកឱកាសការងារដែលស័ក្កិសមនឹងអ្នក មិនតែប៉ុណ្ណោះអ្នកក៏អាចសក្សាពីទំនួលខុសត្រូវរបស់មុខដំណែងនីមួយៗជាមួយគ្នាផងដែរ។

បច្ចុប្បន្ននេះគេមិនចាំបាច់ស្វែងរកការងារតាមក្តារខៀនព័ត៌មានរបស់ក្រុមហ៊ុនទៀតទេ ឬរហូតដល់មិនចំបាច់ដាក់ CV តាមក្រុមហ៊ុនផ្ទាល់ឡើយ។ អ្នកអាចផ្ញើប្រវត្តិរូប (CV) របស់អ្នកតាមរយៈសារអេឡិចត្រូនិច Email និងគេហទំព័រការងារនានា។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ​ អ្នកអាចទទួលបានឱកាសការងារជាច្រើនតាមគេហទំព័រការងារ ទាំង១០ខាងក្រោមនេះ។ តាមគេហទំព័រទាំងនោះ អ្នកអាចស្វែករកការងារកាន់តែងាយស្រួល និងចំណេញពេលវេលា។
 
១. LINKEDIN

បណ្ដាញសង្គមដែលផ្តោតលើអាជីពការងារទូទៅពិភពលោក ហើយក្រុមហ៊ុននៅកម្ពុជាក៏មានការងារជាច្រើនដែលផ្សព្វផ្សាយនៅទីនេះ។ អ្នកអាចបង្កើតគណនីអ្នកប្រើប្រាស់នៅលើ LinkedIn ហើយរៀបចំព័ត៌មានផ្ទាល់ខ្លួនឲ្យបានត្រឹមត្រូវ។ Profile គណនីរបស់អ្នកលើគេហទំព័រ LinkedIn អាចក្រុមហ៊ុនដែលត្រូវការបុគ្គលិទាក់ទងទៅអ្នកដោយផ្ទាល់ ហើយអ្នកជ្រើសរើសបុគ្គលិកអាចតាមដានអ្នកបានផងដែរ។ មិនតែប៉ុណ្ណោះអ្នកក៏អាចស្វែងរកការងារដែលកំពុងផ្សព្វផ្សាយ និងតាមដានក្រុមហ៊ុនដែលអ្នកពេញចិត្ត។
 
២. ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NATIONAL EMPLOYMENT AGENCY)

National Employment Agency (NEA) បង្កើតឡើងដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងគោលបំណងផ្តល់ភាពងាយស្រួលដល់ការទទួលបាកព័ត៌មានការងារ។ តាមរយៈ NEA អ្នកមិនត្រឹមតែអាចស្វែងរកការងារប៉ុណ្ណោះទេ អ្នកថែមទាំងអាចដឹងពីព័ត៌ការងារ ការពិពណ៌ការងារ ទទួលបានការប្រឹក្សាទាក់ទងនឹងការងារ និងមានវគ្គបណ្ដុះបណ្ដាលអភិវឌ្ឍអាជីបការងារដោយឥតគិតថ្លៃជាច្រើនទៀតផង។
 
៣. BONGTHOM

BongThom ជាគេហទំព័រការងារដំបូងបង្អស់ក្នុងប្រទេសកម្ពុជា បង្កើតឡើងក្នុងឆ្នាំ២០០០។ គេហទំព័រនៅតែទទួលបានការគាំទ្រច្រើនជាងគេគិតត្រឹមឆ្នាំ២០២៣ នេះពោលគឺមានចំនួនទស្សនារហូតដល់ជាង ៦០០០+ ទស្សនា ក្នុងមួយឆ្នាំ។ គេហទំព័រនេះបានក្លាយជាគេហទំព័រការងារដែលមានភាពពេញនិយម និងមានវិជ្ជាជីវៈខ្ពស់ និងមានទំនុកចិត្តចំពោះការងារ។
 
៤. CAMHR

CAMHR ជាក្រុមហ៊ុនមានជំនាញក្នុងការជ្រើសរើសធនធានមនុស្សបង្កើតឡើងក្នុងឆ្នាំ២០០៩។ គេហទំព័រនេះមានការងារប្រហែល៥,០០០ការងាររៀងរាល់ខែ។ អ្នកថែមទាំងអាចបង្កើតប្រវត្តិរូបការងារដើម្បី Apply ការងារដែលមានក្នុង CamHR បានទៀតផង។
 
៥. ពេលព្រឹក (PELPREK)

PelPrek បង្កើតឡើងក្នុងឆ្នាំ២០០៧ និងជាគេហទំព័រការងារវិជ្ជាជីវៈ និងភ្នាក់ងារធនធានមនុស្សក្នុងប្រទេសកម្ពុជា។ PelPrek ត្រូវបានទទួលស្គាល់ក្នុងប្រទេសកម្ពុជាសម្រាប់សមត្ថភាពស្វែងរកធនធានជាន់ខ្ពស់រហូតថាកម្រិតនាយកប្រត្តិបត្តិ។
 
៦. HRINC

HRInc ជាបុត្រសម្ព័ន្ធរបស់ HRINC Group មានវិសាលភាពក្នុងការផ្តល់សេវាកម្មជ្រើសរើសធនធានមនុស្សក្នុងតំបត់អាស៊ាន។ អ្នកអាចបង្កើតគណនីក្នុងគេហទំព័រនេះ និង Apply ការងារតាមគេហទំព័រនេះបាន។
 
៧. KHMER24

Khmer24 ត្រូវបានគេស្គាល់ថាជាគេហទំព័រលក់ទំនិញអនឡាញដ៏សម្បូរបែបមួយនៅកម្ពុជា។ ទន្ទឹមនឹងនោះ Khmer24 ក៏មានដាក់បង្ហាញការងារសម្រាប់អ្នកកំពុងស្វែងរកការងារ ហើយមានការងារប្រហែល3,000កន្លែងជាប្រចាំផងដែរ។
 
៨. TOPJOBCAMBODIA

Top Job Cambodia ជាគេហទំព័រស្វែករកការងារដែលមានវីជ្ជាជីវៈមួយក្នុងប្រទេសកម្ពុជា។ គេហទំព័រនេះមានភាពងាយស្រួលក្នុងការប្រើប្រាស់ តែងផ្សព្វផ្សាយឱកាសការងារថ្មីជាច្រើន ជាមួយនិងការធ្វើបច្ចុប្បន្នភាពបានយ៉ាងល្អ។ អ្នកអាចបង្កើតគណនីប្រើប្រាស់នៅក្នុងគេហទំព័រនេះ Upload CV/Resume របស់អ្នកដើម្បី Apply ការងារ ឬស្វែងរកព័ត៌មានលម្អិតក្នុង Job Description ក៏បាន។
 
៩. CAMUP JOB

CamUp Job ជាក្រុមហ៊ុនធនាធានមនុស្ស និងទីភ្នាក់ងារស្វែករកការងារក្នុងប្រទេសកម្ពុជា បង្កើតឡើងក្នុងឆ្នាំ២០១៣ ដោយជប៉ុន។ តាមរយៈគេហទំព័រនេះអ្នកអាចទទួលបានឱកាសការងារច្រើន លើសពីនេះអ្នកអាចអានអត្ថបទទាក់ទងនិងការងារទៀតផង។ CamUp Job ថែមទាំងមានកម្មវិធីលើទូរស័ព្ទដៃផងដែរ ដូច្នេះអ្នកអាចចូលទាញយកពី PlayStore/AppStore សាកល្បងប្រើប្រាស់បាន។
 
១០.​​ WORKINGNA

Workingna ជាគេហទំព័រស្វែងរកការងារដូចគេហទំព័ររៀបរាប់ខាងលើដែរ តែវាមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងមានកម្មវីធីទូរស័ព្ទដៃដូចគ្នា។

គេហទំព័រលើខាងមានភាពខុសគ្នាតិចតួចប៉ុណ្ណោះ អ្នកអាចប្រើប្រាស់ដើម្បីរកការងារបានតាមតម្រូវការ។ នៅមានគេហទំព័រផ្សេងឯទៀតដូចជា Jora Job និង GlassDoor ដែលមានក្រុមហ៊ុនខ្មែរតិចតួចទៀតដែលប្រើប្រាស់វា តែមានច្រើនសម្រាប់ការងារពីចម្ងាយ និងក្រៅប្រទេសដែលអ្នកអាចសាកល្បងឈ្វែងយល់បន្ថែមបានដោយខ្លួនឯង។

Comments

អត្ថបទទាក់ទង

របៀបសរសេរប្រវត្តិរូបការងារ Resume

ការស្ដារថាមពលក្នុងខ្លួនយើងម្នាក់

ប្រសិនបើធ្វើអ្វីមួយ ត្រូវធ្វើឲ្យអស់ចិត្ដទោះលទ្ធផលបែបណាក៏មានន័យ