រាល់បទពិសោធន៍អាក្រក់សុទ្ធតែបានបង្រៀនអ្វីមួយៗ ដល់យើង

អ្នកនិពន្ធផ្នែកភាពជាអ្នកដឹកនាំដ៏ល្បីល្បាញ លោក Jonh C. Maxwell បានលើកឡើងថា "Every Bad Experience Has Something to Teach You" ។ រាល់បទពិសោធន៍បទអាក្រក់សុទ្ធតែបានបង្រៀនយើង។ បទពិសោធន៍មានអ្វីដែលយើងអាចរៀនសូត្រ ហើយនៅពេលអ្នករៀនពីវា នោះវាក្លាយជាបទពិសោធន៍ល្អសម្រាប់អ្នក។ ពិសោធន៍អាក្រក់មានទាំងភាពវិជ្ជមាន និងអវិជ្ជមាន។ ប្រសិនបើជួបបទពិសោធមិនល្អហើយស្វែងយល់ពីវាដើម្បីរៀនសូត្រ នោះការរៀនសូត្ររបស់អ្នកនឹងធ្វើឱ្យអ្នកឆ្លាតជាងមុន ហើយវាក៏ក្លាយជាបទពិសោធន៍ល្អវិញ។ ផ្ទុយមកវិញប្រសិនអ្នកមើលរំលងចំណុចល្អពីបទពិសោធន៍អាក្រក់ អ្នកនឹងទទួលបានពីរឿងហ្មងសៅពីបទពិសោធន៍នោះ។