សំណួរដែលអ្នកមិនគួរសួរនៅពេលសម្ភាសការងារ
ប្រសិនបើអ្នកកំពុងត្រៀមខ្លួនសម្រាប់ការសម្ភាសនៅពេលខាងមុខ អត្ថបទនេះ នឹងជួយអ្នកឱ្យមានប្រៀបជាងបេក្ខជនផ្សេងទៀត។ អ្នកនឹងយល់ពីសំណួរដែលអ្នកគួរជៀសវាស និងសំណួរដែលគួរសួរទៅកាន់អ្នកជ្រើសរើសបុគ្គលិក។
ការសម្ភាសជាដំណាក់កាលដ៏សំខាន់ក្នុងដំណើរការងារជ្រើសរើសបុគ្គលិក ហើយអ្នកជ្រើសរើសបុគ្គលិកមិនត្រឹមតែវាយតម្លៃលើចម្លើយរបស់អ្នកប៉ុណ្ណោះទេ តែថែមទាំងសំនួរដែលអ្នកសួរនៅផ្នែកចុងបញ្ជប់នៃការសម្ភាសផងដែរ។ តទៅនេះ យើងសូមធ្វើការណែនាំសំណួរចំនួន ៥ ដែលអ្នកមិនគួរសួរក្នុងពេលសម្ភាស។
1. តើអ្វីដែលក្រុមហ៊ុនធ្វើបច្ចុប្បន្ន? / What does the company do exactly? សំណួរនេះបង្ហាញថាអ្នកមិនបានធ្វើការសិក្សាក្រុមហ៊ុនដែលអ្នកសម្ភាសទាល់តែសោះ ឬមិនចាប់អារម្មណ៍ឱកាសការងារនៅក្រុមហ៊ុននោះឡើយ។
2. ខ្ញុំនឹងចូលធ្វើការនៅពេលណា? / When do I start? សំណួរបែបនេះបង្ហាពាថាអ្នកក្រអឺតក្រទម និងឆ្មើងឆ្មៃ ដែលនេះជាអត្តចរិតមិនល្អសម្រាប់បរិយាកាសក្រុមហ៊ុនឡើយ។
3. តើមានបេក្ខជនផ្សេងទៀតដែលសម្ភាសតួទីដូចខ្ញុំទេ? / Do you have any reservations about hiring me? សំណួរនេះហាក់ដូចដាក់សម្ពាធឱ្យអ្នកជ្រើសរើសបុគ្គលិកពេកហើយ អ្នកត្រូវទុកពេលឱ្យគាត់បានពិចារណាជ្រើសរើសអ្នកដោយការពេលចិត្តអ្នកឱ្យបានត្រឹមត្រូវ។
4. ខ្ញុំនឹងមានការឈប់សម្រាក់នៅពេលឆាប់ៗនេះ តើខ្ញុំអាចឈប់បានទេនៅពេលនោះ?សំណួរនេះហើយបង្ហាញថាអ្នកគិតដល់ពេលឈប់សម្រាកបាត់ទៅហើយ ទាំងដែលអ្នកមិនទាន់ចាប់ផ្ដើមការងារនៅឡើយ។
5. តើខ្ញុំអាចដឹងពីអត្ថប្រយោជន៍នៃបុគ្គលិកនៅទីនេះបានទេ? សំណួរនេះបង្ហាញថាអ្នកគ្រាន់តែចាប់អារម្មណ៍ពីអត្ថប្រយោជន៍តែប៉ុណ្ណោះ។ អ្នកអាចសួរសំណួរនេះនៅពេលអ្នកត្រូវបានជាប់ការសម្ភាស ដើម្បីចរចារប្រាក់បៀវត្ស និងអត្ថប្រយោជន៍ផ្សេង។
ឥឡូវនេះមកដឹងពីសំណួរដែលអ្នកគួរសួរក្នុងពេលសម្ភាស ហើយសំណួរដែលនេះនឹងធ្វើឱ្យអ្នកជ្រើសរើសបុគ្គលិកចាប់អារម្មណ៍លើអ្នក។
1. អ្វីជាដំបូន្មានរបស់សម្រាប់បេក្ខជនដែលត្រូវបានជ្រើសរើស ដើម្បីជោគជ័យក្នុងតួនាទីមួយនេះ? / What is your adice to successful candidate to succeed in the role? សំណួរនេះបង្ហាញថាអ្នកមានឆន្ទៈក្នុងការងារ ផ្តោតលើភាពជោគជ័យក្នុងតួនាទីដែលអ្នកកំពុងសម្ភាស។
2. អ្វីដែលអ្នកចង់ឱ្យខ្ញុំសម្រេចបានក្នុងកំឡុងពេល ៩០ នៃការសាកល្បងការងាររបស់ខ្ញុំ? / What would you like to see me achieve in the first 90 days of starting work in the position? សំណួរនេះបង្ហាញថាអ្នកគិតពេលអ្វីដែលអ្នកអាចធ្វើបាន និងយកចិត្តទុកដាក់សម្រេចឱ្យបាននូវផែនការក្រុមហ៊ុន។
3. អ្វីជាការវិវដ្ដថ្មីៗរបស់ក្រុមហ៊ុននេះ? / How has the company evolved in recent years? សំណួរនេះបង្ហាញថាអ្នកពិតជាចាប់អារម្មណ៍លើក្រុមហ៊ុនខ្លាំង ហើយមិនមែនដាក់ពាក្យដោយសារប្រាក់ខែឡើយ។
4. អាចណែនាំក្រុមការងារដែលខ្ញុំនឹងធ្វើការជាមួយបានទេ? / Please tell me more about the team. សំណួរនេះមានឥទ្ធិពលខ្លាំងណាស់ វាបង្ហាញពីស្មារតីការងារជាក្រុម និងបុគ្គលិកលក្ខណៈរបស់អ្នកនៅកន្លែងធ្វើការ។ ជាពិសេសវាក៏បង្ហាញថាអ្នកយល់យ៉ាងច្បាស់ពីគុណតម្លៃការងារជាក្រុម។
5. តើអ្វីដែលអ្នកចូលចិត្តបំផុតពេលបម្រើការនៅក្រុមហ៊ុននេះ? / What’s your favorite thing about working for this company now? នេះជាសំណួរដ៏ល្អមួយដែលអនុញ្ញាតឱ្យអ្នកសម្ភាសបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួននៅក្រុមហ៊ុន ហើយរឿងល្អសម្រាប់អ្នកគឺឈ្វែងយល់ពីបរិយាកាសការងារ និងវប្បធម៌ការងារបានផងដែរ។
6. តើនឹងមានទទួលបានវគ្គបណ្ដុះបណ្ដាល និងវគ្គអភិវឌ្ឍខ្លួននៅក្រុមហ៊ុនទេ? / Will there be the opportunity to undertake training and development courses in the company? សំណួរនេះបង្ហាញថាអ្នកយល់ពីសារសំខាន់នៃការអភិវឌ្ឍអាជីព និងបុគ្គលិកលក្ខណៈ និងផ្តោតលើភាពជោគជ័យក្នុងវិថីការងារ។
7. តើអ្វីដែលបុគ្គលិកជោគជ័យក្នុងតួនាទីនេះបានធ្វើកន្លងមក? / What have previous employees done to succeed in the position? សំណួរនេះមានឥទ្ធិពលយ៉ាងខ្លាំងដល់ការសម្រេចចិត្តរបស់ក្នុងការជ្រើសរើសបុគ្គលិក ព្រោះវាបានបង្ហាញឱ្យអ្នកសម្ភាសបានឃើញថាអ្នកមានផែនការច្បាស់លាស់ក្នុងការចូលមកតួនាទីនោះ និងជាពិសេសអ្នកបង្ហាញអ្នកគ្រប់គ្រងថា អ្នកមានផ្នតគំនិតវិជ្ជមាន និងទស្សនៈមួយដែលថា ភាពជោគជ័យអាចរៀនសូត្របាន។
8. តើការងារពីមួយថ្ងៃៗក្នុងតួនាទីនេះមានលក្ខណៈដូចម្តេច? / What does a typical day look like in this role? សំណួរនេះបង្ហាញថា អ្នកមានចំណាប់អាចអារម្មណ៍ចង់ដឹងពីទំនួលខុសត្រូវពីមួយថ្ងៃទៅមួយថ្ងៃ។
សំណួរឱ្យលើនេះមិនត្រឹមតែមានអត្ថប្រយោជន៍ដល់ការសម្ភាសរបសអ្នកប៉ុណ្ណោះទេ តែវាថែមទាំងជួយឱ្យអ្នករៀនសូត្រពីក្រុមហ៊ុន ការងារ និងមានទំនាក់ទំនងជាមួយអ្នកសម្ភាសទៀតផង។ ជាពិសេស ជួយអភិវឌ្ឍន៍ការសម្ភាសក្រោយៗរបស់អ្នកតែម្តង ជួយឱ្យអ្នកមានទំនុកចិត្តក្នុងការឆ្លើយ ឬសួរសំណួរផ្សេងៗ។ គប្បីមានសួរខ្លះក្នុងការសម្ភាស ដើម្បីបង្ហាញពីចាប់អារម្មណ៍អ្នកក្នុងតួនាទីដែលដាក់ពាក្យ ក៏ដូចជាក្រុមហ៊ុន និងអ្នកសម្ភាស។ ការមិនមានសំណួរសោះអាចបង្ហាញថា អ្នកមិនខ្វល់ និងមិនចាប់អារម្មណ៍ពីអ្វីៗទាល់តែសោះ។
យើងសង្ឃឹមថា អត្ថបទនេះនឹងជួយដល់អ្នកក្នុងការសម្ភាស សូមអានអត្ថបទមាតិកាការងារផ្សេងទៀតដើម្បីជួយឱ្យអ្នកមានភាពលេចធ្លោក្នុងការវិថីការងារ។
Comments
Post a Comment