Posts

Showing posts from December, 2024

បទពិសោធន៍ការងារសម្រួចគោលដៅអាជីព

Image
តើអ្នកធ្លាប់ដែលឃើញនរណាម្នាក់ធ្វើការខុសជំនាញរបស់ពួកគេទេ? តើអ្នកហួសចិត្តនឹងពួកគាត់ទេ? ប្រសិនហួសចិត្ត អត្ថបទនេះសក្កសមនឹងអ្នកណាស់ ដើម្បីជៀសវៀងដើរធ្លាក់គន្លងពួកគាត់។  ជំនាញដែលអ្នករៀននៅសាលា មិនថាជំនាញវិជ្ជាជីវ/Technical Vocational Education Traingin (TVET) ជំនាញកម្រិតបរិញ្ញបត្រ បរិញ្ញាបត្រជាន់ខ្ពស់/អនុបណ្ឌិត ឬបណ្ឌិតនោះទេ មិនកំណត់ការងាររបស់អ្នកទាំងស្រុងទេ។ តាមបទពិសោធន៍ និងការសង្កេតរៀងរបស់ខ្ញុំ អ្វីដែលកំណត់ ឬសម្រួសអាជីពការងាររបស់យើងពិប្រាកគឺការងារផ្ទាល់តែម្ដង។ ខ្ញុំជួបច្រើនអ្នករៀនចប់បរញ្ញិបត្រច្បាប់ គណនេយ្យ ព័ត៌មានវិទ្យា ធ្វើការងារជាអ្នកលក់រាយ ឬអ្នកនៅក្នុងផ្នែកទំនាក់ទំនងវិញ។  រឿងរបស់ពួកគាត់ខ្លះស្ដាប់ទៅចៃដន្យ តែខ្លះទៀតមិនចៃដន្យឡើយ។ យ៉ាងណាមិញ មិនថាចៃដន្យ ឬដោយការស្រវ៉ាស្រទាញរបស់ពួកគាត់នោះទេ រឿងនេះសុទ្ធតែអាចបញ្ជាក់បានថា ការងារ (បទពិសោធន៍ការងារ) ធ្វើឱ្យពួកគាត់ដល់ចំណុចការងារមួយដែលគាត់ទទួលស្គាល់ថាវាជាអាជីពរបស់ពួកគាត់។ អ្នកដឹងទេ? តើចៃដន្យដូចម្ដេច?  រឿងគឺថា ពេលកំពុងរៀនជំនាញ (និយាយត្រឹមបរិញ្ញាបត្រទៅចុះ) ពួកគាត់ត្រូវការប្រាក់ដើម្បីគាំទ្រការសិក្សា និងការចំណាយផ្សេងៗ។ ដោយសារតម្រូវការចំបាច់ពួកគ...

រៀនពីគំនិត មិនអាស្រ័យថាគេជានរណា

វាជាមេរៀនដ៏ល្អមួយដែលខ្ញុំបានរៀនសូត្រពីមេដែលមិនល្អម្នាក់នៅធនាគារ Olala ។ តាមពិតនិយាយថាបទពិសោធន៍មិនល្អក៏មិនត្រូវដែល ព្រោះតាមពិតកិច្ចការ និងបរិយាកាសនៅទីនោះបានបង្រៀនខ្ញុំយ៉ាងច្រើន ទាំងជំនាញដែលទាក់ទងការងារខ្ញុំបច្ចុប្បន្ន ទាំងមេរៀនពីការទំនាក់ទំនងជាមួយបុគ្គលក្នុងសង្គម។ ថ្វីត្បិតតែមេរបស់ខ្ញុំពេលនោះជាមូលហេតុដែលធ្វើឱ្យខ្ញុំចាកចេញពីកន្លែងនោះ តែខ្ញុំមិនបានភ្លេចមេរៀនល្អៗ ដែលគាត់ផ្តល់ឱ្យពេលនោះទេ។ មេរៀនមួយដែលខ្ញុំរំភើប និងចងចាំបំផុតនោះគឺ "រឿងខ្លះវាជាកំហុសរបស់យើង ប៉ុន្ដែប្រសិនយើងចេះនិយាយស្ដាប់ទៅវាតិចតួច និងគួរឱ្យអនុគ្រោះណាស់"។ មានន័យថា ពេលខ្លះយើងបានធ្វើអ្វីមួយខុស នៅពេលយើងរាយការណ៍ដើម្បីសូមការអនុម័ត សម្របសម្រួល និងស្នើសុំការកែប្រែផ្សេងៗ យើងពុំចាំបាច់រៀបរាប់ឱ្យស្ដាប់មើលទៅយើងខុសធ្ងន់ធ្ងរនោះទេ។ ក្នុងន័យនេះ មិនមានន័យថា យើងនិយាយយករួចខ្លួន មិនទទួលកំហុស ឬ ទម្លាក់កំហុសលើនរណាម្នាក់នោះទេ។