ប្រាក់ខែរបស់យើងបានមកពីតម្លៃរបស់យើង មិនមែនពេលវេលានោះទេ

នៅក្នុងបាឋកថាមួយ លោក Jim Ronh (ជីម រ៉ន) លោកបានលើកពីគន្លឹះអភិវឌ្ឍខ្លួនត្រង់ចំណុច ជណ្ដើរហិរញ្ញវត្ថុ (Financial Ladder) ថា "អ្នកទទួលបានប្រាក់ឈ្នួលអាស្រ័យលើតម្លៃរបស់អ្នកក្នុងទីផ្សារ ទោះបីជាតម្លៃរបស់អ្នកប្រើប្រាស់ពេលវេលាក៏ពិតមែន ប៉ុន្តែអ្នកមិនត្រូវបានផ្តល់ប្រាក់សម្រាប់ពេលវេលាឡើយ"។ លោកបានលើកឡើងថា មនុស្សម្នាក់អាចរកបាន ៥ដុល្លារក្នុងមួយម៉ោង ដោយសារតម្លៃរបស់គេលើទីផ្សារគឺបានប៉ុណ្ណឹង ខណៈអ្នកខ្លះអាចទទួលបាន ៥០ដុល្លារ ឬ ៥០០ដុល្លារ។ តម្លៃនៃការផ្តល់ឱ្យទាំងនោះជាជណ្ដើរហិរញ្ញវត្ថុ (Financial Ladder) របស់យើងម្នាក់ៗ។ មានន័យថាយើងម្នាក់ៗអាចបង្កើនតម្លៃបាន។ ដូច្នេះសំណួរនៅពេលនេះ គឺ តើយើងត្រូវធ្វើដូចម្ដេចដើម្បីបង្កើនតម្លៃរបស់ខ្លួនបាន? ពាក្យមួយឃ្លានៅក្នុងបាឋកថានោះដែលលោក Jim Ronh បានសង្កត់ធ្ងន់គឺ ផ្តោតលើខ្លួនឯងឱ្យច្រើនជាងអ្វីអ្នកដែលធ្វើលើការងាររបស់អ្នក (ប្រសិនការប្រែសម្រួលលំអៀងសូមយកតាមន័យដើមភាសាអង់គ្លេស Work hard on yourself than you do on your job. ) ។ រឿងសំខាន់ ៣ យ៉ាងដែលអ្នកត្រូវផ្តោតលើខ្លួនឯងជាងការងាររបស់អ្នកនោះគឺ ជំនាញ ភាសា និងបណ្ដាញទំនាក់ទំនង។ ទាំងនេះជាកត្ដា ៣ យ៉ាងដែលជួយឱ្យអ្នកសម្រេ...